​កំណត់​ការ Shut down, Log off, Restart, Sleep ដោយស្វ័យ​ប្រវត្តិ​

Wise Auto Shutdown គឺជា​កម្មវិធី​ដែល​អាច​ធ្វើការ​កំណត់​ពេល​វេលា​ឲ្យ​កុំព្យូទ័​​រ Sh​ut down, Log off, Rest​art ឬ Sleep ដោ​យ​ស្វ័យប្រវ​ត្តិ​ទៅ​តា​​​​ម​​ការ​កំ​​ណត់​ដូ​ចជា​៖

- Specified time: ការ​កំណត់​តាម​ថ្ងៃ ខែ ឆ្នាំ និង​ម៉ោង (ឧទារហណ៍៖ បើ​លោកអ្នក​កំណត់​យក​ថ្ងៃ ១៤ ខែ ៣ ឆ្នាំ ២០១៣ នៅវេលា​ម៉ោង ១១និង ៥០ នាទី)


- From now: ការ​កំណត់​ម៉ោង​ឆាប់​រហ័ស (ឧទាហរណ៍ ៥នាទី ឬ ១​ម៉ោង​ទៀត ត្រូវ Shut down)

- Daily: ការ​កំណត់​ពេលវេលា​រៀងរាល់​ថ្ងៃ និង​ម៉ោង​តែមួយ (ឧទាហរណ៍ លោកអ្នក​ធ្វើការ​កំណត់​យក​ម៉ោង ៥ នឹង ៣០ នាទីរសៀល ឲ្យ​កុំព្យូទ័រ​ធ្វើការShut down នោះ​រៀងរាល់​ថ្ងៃ វានឹង Shut down តាមការ​កំណត់) ។

ការ​ដំឡើង​

​លោកអ្នក Copy File WASSetup.exe ពី CD ​ទស្សនាវដ្ដី​អាន ច្បាប់​ទី៤៩ បន្ទាប់មក​ធ្វើការ​ដំឡើង​ទៅតាម​ការ​ណែនាំ​របស់​កម្មវិធី ។

​បន្ទាប់ពី​ដំឡើង​រួចរាល់ហើយនោះ​វានឹង​បង្ហាញ​ផ្ទាំង​កម្មវិធី​ដូច​ខាងក្រោម ៖




ការ​ប្រើ​ប្រាស់​

​លោកអ្នក​អាច​កំណត់​ការ Shut down, Log off, Restart ឬ​ Sleep ដោយ​គ្រាន់តែ Select ​ទៅលើ​ផ្នែក​ណាមួយ​ដែល​ត្រូវការ



​បន្ទាប់មក​លោកអ្នក​អាច​ជ្រើសរើស​យកការ​កំណត់​ពេលវេលា​ណាមួយ ដោយ​គ្រាន់តែ Select យក​ផ្នែក​ដែល​ត្រូវការ រួចហើយចុចប៊ូតុង Start Task នោះ​វានឹង​ដំណើរ​ការ​ទៅតាម​ការ​កំណត់​



ម្យ៉ាង​វិញទៀត​លោកអ្នក​អាច​ធ្វើការ​ផ្លាស់ប្តូរ​នូវ Options សាឡើងវិញបាន ដោយ​គ្រាន់តែ​ចុចលើ Show hidden icons បន្ទាប់ Right Click ​ទៅលើ Icon របស់​កម្មវិធី​រួចយកពាក្យថា Show Main Interface



​បន្ទាប់មក​ចុចលើ Cancel Task ហើយអាច​ធ្វើការ​កំណត់​សារជាថ្មីបាន


ទំហំ1.16MB

ប្រភពមកពីគេហទំពរ័៖ http://antkh.com

0 comments

Post a Comment