មាននូវវិធីជាច្រើនក្នុងការរក្សាទុកទំព័រ HTML ដែលយើងពេញចិត្ត ដើម្បីមើលនៅពេលក្រោយដោយមិនបាច់មានអ៊ីនធឺណេត ។ ស្ទើរតែគ្រប់ browsersទាំងអស់សុទ្ទតែអាចឲ្យយើងធ្វើការរក្សាទុកទំព័រ ដែលយើងពេញចិត្តបានតែជាទម្រង់ HTML format ហើយវាក៏បានបង្កើតជា folder សម្រាប់រក្សាទុកពពួក រូបភាព ឬ script ផ្សេងៗដែលពាក់ព័ន្ធផងដែរ ។ ក្នុងលេខនេះយើងនឹងបង្ហាញអំពីកម្មវិធីមួយដែលផ្ដល់នូវភាពងាយស្រួលនៅក្នុងការរក្សា ដោយធ្វើការបំប្លែងទំព័រ HTML ដែលអ្នកពេញចិត្តជាទម្រង់ PDF ។ ដែលកម្មវិធីនោះមានឈ្មោះថា Weeny Free HTML to PDF Converter ។
ការដំឡើងកម្មវិធី Weeny Free HTML to PDF អ្នកអាចធ្វើការទាញយកកម្មវិធីនេះពីគេហទំព័រ http://www.weenysoft.com/free-html-to-pdf-converter.html
រួច double-click លើ file setup html2pdfconverter.exe និងធ្វើតាមការណែនាំរហូតដល់ចប់ ។ ក្រោយការដំឡើងអ្នកនឹងទទួលបានកម្មវិធីដែលមានInterface ដូចខាងក្រោម ៖
Weeny Free HTML to PDF Converter
របៀបនៃការប្រើប្រាស់
ដើម្បីធ្វើការរក្សាទុកទំព័រដែលអ្នកពេញចិត្តជា PDF អ្នកត្រូវចុចទៅលើប៊ូតុង Add URL រួចវាយបញ្ចូល URL នៃទំព័រដែលអ្នកចង់រក្សាទុក
ផ្ទាំងខាងក្រោមនឹងបង្ហាញឡើង ដើម្បីឲ្យអ្នកវាយបញ្ចូល URL រួចចុចលើប៊ូតុង OK
យើងក៏អាចបំប្លែង file ផ្សេងៗទៀតដែលអាចជា fe htm, html, xhtml, txt, xml ទៅជា file PDF ដែរ ដោយចុចលើប៊ូតុង Add Files ដូចខាងក្រោម ៖
បន្ទាប់មកជ្រើសរើស file ដែលចង់បំប្លែង ហើយចុច Open
ខាងក្រោមនេះគឺ file និង ទំព័រនៃវេបសាយដែលយើងនឹងបំប្លែងទៅជា file PDF
ប្រសិនបើយើងចង់លុបនូវ URL ឬ ទីតាំង File ដែលយើងបាន Add សូម select លើវា ហើយចុចប៊ូតុង Delete
ផ្ទាំងខាងក្រោមជាកន្លែងដែលអ្នកអាចកំណត់ទីតាំងនៃលទ្ធផល PDF ដែលទទួលបាន
នេះជាលទ្ធផល PDF ដែលទទួលបានក្រោយការបំប្លែង
លទ្ធផល
0 comments
Post a Comment