ដឹង​ថា hacker លួច​ password តាម​​របៀបណាខ្លះអត់?


ប្រិយមិត្ត​ភាគ​ច្រើន​ប្រហែល​ធ្លាប់​ឮ​ពាក្យ​ថា “Hack” ហើយ ក៏​ប្រហែល​មាន​ការ​ងឿងឆ្ងល់​ដែរ​ថា តើ Hacker អាច hack យក password របស់​យើង​ដោយ​របៀប​ណា? ​ដូច្នេះ​ថ្ងៃនេះ Ahlop សូម​បង្ហាញ​វិធីសាស្ត្រ​មួយ​ចំនួន​ដែល Hacker ប្រើ​ដើម្បី hack យក​លេខ​កូដ​សំងាត់​ម្ចាស់​គណនី​មួយ​ចំនួនមក​​ចែក​ជូន​ដល់​ប្រិយមិត្ត​បាន​ដឹង ក៏​ដូច​​ជា​ការ​ក្រើនរំលឹក​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្នផង​ដែរ។

គន្លឹះ៖ ធ្វើ​ម៉េច​ទៅ​ទើប​ដឹង​ថា​គណនី Facebook អ្នក​ត្រូវគេ​លួច​ប្រើ​ឬ​អត់?




១. Guessing

នេះ​គឺ​ជា​វិធីសាស្ត្រ​ស្រាល​មួយ​ដំបូង​គេ​បង្អស់​ដែល Hacker យក​មក​ប្រើ។ Hacker អាច​​ព្យាយាម hack លេខ​សំងាត់​ ដោយ​ធ្វើ​ការ​ទស្សន៍ទាយទៅ​លើ៖ លេខ​ទូរស័ព្ទ ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​ឈ្មោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ជាដើម។ ទោះជា​យ៉ាងណា ​វិធីសាស្ត្រ​នេះ​ពុំ​ជា​ចំណុច​កំពូល​របស់ hacker នៅ​ឡើយ។

២. Dictionary Attack




ប្រសិន password របស់​អ្នក​ជា​ពាក្យ​មានន័យ​ស្ថិត​ក្នុង Dictionary ឬ file របស់ Hacker នោះ Hacker អាច hack យក Password បាន​ដោយ​ងាយ និង​លឿន​បំផុត។

៣. Brute-force attack



វិធីសាស្ត្រ​នេះ​អាច hack យក​គ្រប់ password ទាំងអស់ ព្រោះ​ជា​​ការផ្ទៀងផ្ទាត់ password ដូចជា Number, Symbol, Special character អក្សរ​ធំ​ឬ​អក្សរ​តូច…. ប៉ុន្តែ​វា​ត្រូវ​ការ​ចំណាយ​ពេលវេលា​យូរ​ណាស់​អាស្រ័យ​ប្រវែង និង​ការ​កំណត់​ក្នុង​ប្រភេទ​តួ​អក្សរ​ខុស​គ្នា​ច្រើនដង​។

៤. Phishing



គឺ​ជា​វិធីសាស្ត្រ​មួយ​ដែល hacker ធ្វើ​ការ​ដាក់​នុយ ដើម្បី​អោយ User បញ្ចូល​ឈ្មោះ​គណនី​និងលេខ​សំងាត់​របស់​គេ​ដោយ​ខ្លួនឯង នៅ​លើ​គេហទំព័រក្លែងក្លាយ​។ ជាក់​ស្ដែង​ដូច​រូប​ខាងលើ​នេះ​អីចឹង អ្នក​មិន​បាន​ចាប់​អារម្មណ៍​ប្រកាដ​ជា​យល់​ថា​ជា​គេហទំព័រ Facebook ដូច្នេះ​ក៏​វាយ​បញ្ចូល​ព័ត៌មាន​​ ឈ្មោះ​អ៊ីមែល ព្រម​ទាំង​ password មិន​ខាន។ តែ​ផ្ទុយ​ទៅ​វិញ ពុំ​មាន​ជា Facebook នោះ​ទេ សូម​មើល​លើ​របារ​អាស័យ​ដ្ឋាន​នោះ​នឹង​ឃើញ​ឈ្មោះ​គេហទំព័រ​ពិត។ ក្រោយ​ពី​បញ្ចូល​​ព័ត៌មាន​លើ​គេហទំព័រ​បញ្ឆោត​នេះភ្លាម នោះនឹងបញ្ជូន​ទៅរក្សា​ទុក​ក្នុង​​ឯកសារ​របស់ hacker។

តើ​អ្នក​ធ្លាប់​ស្គាល់​វិធីសាស្ត្រ​ណា​មួយ​ក្នុង​ចំណោម ៤ ខាង​លើ​ឬ​នៅ ឬ​ស្គាល់​ក្រៅ​ពី​នេះ​ទៀត? ប្រិយមិត្ត​អាច​ចូល​រួមចែក​រំលែក​​ ដោយ​បង្ហាញ​ពី​ចំណេះ​​ដឹង​អំពី​ការ hack បាន​តាម​ប្រអប់​ comment ខាង​ក្រោម។

2 comments:

  1. ដឹង​ថា Hacker លួច​ Password តាម​​របៀបណាខ្លះអត់? - អាឡប់ >>>>> Download Now

    >>>>> Download Full

    ដឹង​ថា Hacker លួច​ Password តាម​​របៀបណាខ្លះអត់? - អាឡប់ >>>>> Download LINK

    >>>>> Download Now

    ដឹង​ថា Hacker លួច​ Password តាម​​របៀបណាខ្លះអត់? - អាឡប់ >>>>> Download Full

    >>>>> Download LINK 9O

    ReplyDelete