ការប្រើប្រាស់កុំព្យូទ័រជាទូទៅ តែងមានការបើកចំហ និងលាក់បាំងសម្រាប់ឯកសារទាំងឡាយណា ដែលសំខាន់ៗ។ គោលបំណង គឺជៀសវាងការលួចចម្លង (copy) ក៏ដូចជាបើកមើលដោយគ្មានការអនុញ្ញាត និងលុបចោលដោយមិនបានបង្ការ។
ជឿថាប្រិយមិត្តភាគច្រើនបានដឹងពីរបៀបបង្ការជាច្រើនហើយមែនទេ? ការលាក់អាចមានច្រើនវិធីផ្សេងៗគ្នា ខ្លះលាក់តាម Folder Option ហើយខ្លះទៀតប្រើកម្មវិធីជំនួយសម្រាប់លាក់ដូចជា Hide Folders ជាដើម។
តែសម្រាប់ទំព័រនេះ
target="_blank">Sabay
សូមលើកយកពីវិធីសាស្ត្រដើម្បីលាក់ថតឯកសារ (Folder) ដោយមិនចាំបាច់ប្រើប្រាស់កម្មវិធីជំនួយណាមួយ ឬតាម Folder Option ឡើយ។ ចង់ដឹងធ្វើរបៀបណាខ្លះសូមតាមដាន និងអនុវត្តន៍ដូចជំហានបន្តបន្ទាប់ខាងក្រោម៖
១) ប្ដូរឈ្មោះ (rename) ទៅលើថតឯកសារ (folder) ណាមួយដែលអ្នកចង់លាក់ ដោយ select លើវា រួចហើយចុច
F2 ដើម្បីកែឈ្មោះ។
២) ចុច Alt+255 ដើម្បីកំណត់ឈ្មោះ តែគ្រាន់ជា
ចុចដកឃ្លា (space)
ដែលមើលពុំឃើញប៉ុណ្ណោះ។ ដូច្នេះ យើងមើលទៅហាក់គ្មានកំណត់ឈ្មោះអញ្ចឹង។
បញ្ជាក់៖ យើងវាយលេខបានតែនៅលើ (numeric keypad) ដែលនៅផ្នែកខាងស្ដាំនៃ keyboard ប៉ុណ្ណោះ។
៣) បន្ទាប់មកចុចស្ដាំ mouse ទៅលើ Folder នោះ រួចហើយរើសយក Properties។
៤) ផ្ទាំងថ្មីនឹងបង្ហាញ ត្រង់នេះសូមចូលទៅ “Customize” Tab រួចចុចលើប៊ូតុង “Change Icon…”។
៥) ផ្ទាំងថ្មីមួយទៀតនឹងបង្ហាញ ត្រង់នេះសូមរកមើល Icon ណាដែលពុំមានរូបរាងដូចក្នុងរូបខាងក្រោម៖
រួចហើយចុចលើប៊ូតុង OK និង OK ម្ដងទៀតដើម្បីបញ្ចប់។ ជាចុងក្រោយយើងនឹងបាន Folder ដែលមើលទៅគ្មានរូបរាង (Icon) និងគ្មានឈ្មោះ បើមិន select លើវាទេ នោះយើងប្រាកដជាសន្មតថាគ្មានឯកសារនៅត្រង់នោះឡើយ។
ដោយឡែកសម្រាប់ប្រិយមិត្តដែលប្រើប្រាស់ Laptop ត្រូវអនុវត្តតាមជំហានខាងក្រោម៖
១) ជាដំបូងសូមបើកមុខងារ NumLock ជាមុនសិន ដោយចុចលើ key (Fn+NumLK)។ បន្ទាប់មក Select លើ Folder នោះរួចហើយចុច
F2 ដើម្បីប្ដូរឈ្មោះ (rename)។
២) ចុច Alt+255 ដែលស្មើនឹង (Alt+k->i->i) ដើម្បីកំណត់ឈ្មោះ តែគ្រាន់ជា
ចុចដកឃ្លា (space) ដែលមើលពុំឃើញប៉ុណ្ណោះ ដូច្នេះយើងមើលទៅហាក់គ្មានកំណត់ឈ្មោះអញ្ចឹង។
៣) បន្ទាប់មកចុចស្ដាំ mouse ទៅលើ Folder នោះ រួចហើយរើសយក Properties។
៤) ផ្ទាំងថ្មីនឹងបង្ហាញ ត្រង់នេះសូមចូលទៅ “Customize” Tab រួចចុចលើប៊ូតុង “Change Icon…”។
៥) ផ្ទាំងថ្មីមួយទៀតនឹងបង្ហាញ ត្រង់នេះសូមរកមើល Icon ណាដែលពុំមានរូបរាងដូចក្នុងរូបខាងក្រោម៖
រួចហើយចុចលើប៊ូតុង OK និង OK ម្ដងទៀតដើម្បីបញ្ចប់។ ជាចុងក្រោយយើងនឹងបាន Folder ដែលមើលទៅគ្មានរូបរាង (Icon) និងគ្មានឈ្មោះ បើមិន select លើវាទេ នោះយើងប្រាកដជាសន្មតថាគ្មានឯកសារនៅត្រង់នោះឡើយ។
_________________________________
ដោយ៖ ឈុន ហួរ