Kvisoft PDF Merger គឺជាកម្មវិធីមួយដែលអាចបំប្លែងរូបភាពជាច្រើនចូលគ្នាទៅជា file PDF និងអាច merge file PDF ច្រើនចូលគ្នាតែមួយបានយ៉ាងឆាប់រហ័សថែមទាំងអាចកំណត់យកតែទំព័រណាមួយ ដើម្បីយកមកបញ្ចូលគ្នានិងអាចដាក់ Password ដើម្បីការពារកុំឲ្យគេលួចបើក file PDF របស់លោកអ្នកបានទៀតផង ។
វិធីដំឡើង
លោកអ្នកគ្រាន់តែ copy file kvisoft-pdfmerger-free.exe ដែលមាននៅក្នុង CD ទស្សនាវដ្តី អាន-ANT ច្បាប់ទី៤៧ បន្ទាប់មកធ្វើការដំឡើងតាមការណែនាំរបស់កម្មវិធី ។
នៅពេលដែលដំឡើងរួចរាល់ហើយនោះវានឹងលោតផ្ទាំងកម្មវិធីដូចខាងក្រោម៖

វិធីប្រើប្រាស់
លោកអ្នកអាចជ្រើសរើសរូបភាព ឬ file PDF ដើម្បីធ្វើការបញ្ចូលគ្នាបានដោយគ្រាន់តែចុចលើប៊ូតុង Add Files


បន្ទាប់មកចុចប៊ូតុង Start

ចំណាំ៖
- ត្រង់ចំណុច File Name: លោកអ្នកអាចធ្វើការបញ្ចូលឈ្មោះដោយខ្លួនឯងបាន គឺសូមជ្រើសយកពាក្យ Customize
- Output Folder: កំណត់ទីតាំងសម្រាប់ទុកឯកសារក្រោយពេលបំប្លែង
ម្យ៉ាងវិញទៀតលោកអ្នកអាចកំណត់យកតែ Page ណាមួយដែលចង់បញ្ចូលគ្នាបានផងដែរ គឺគ្រាន់តែ Select ទៅលើ File នោះ បន្ទាប់មកចុចលើប៊ូតុង Method


សូមកំណត់ទំព័រដែលចង់ merge ដោយ select នៅលើជម្រើសណាមួយ
ឧទាហរណ៍៖

លោកអ្នកក៏អាចដាក់ Password ទៅលើ file ដែលបានបញ្ចូលគ្នា ដោយគ្រាន់តែចុចលើប៊ូតុង Options ហើយយកពាក្យ Security ហើយធីក ក្នុងប្រអប់ Open Password បន្ទាប់ធ្វើការវាយនូវ Password ដែលលោកអ្នកត្រូវដាក់ជាការស្រេច ។

0 comments
Post a Comment