ជាការពិតមានប្រិយមិត្តជាច្រើនបានដឹង ហើយថា នៅពេល Hacker, Spam និង Virus ឆ្លងចូលក្នុងម៉ាស៊ីនកុំព្យូទ័រហើយនោះ វាមិនត្រឹមតែលួចយកទិន្នន័យនៅក្នុងម៉ាស៊ីនមួយប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឲ្យកុំព្យូទ័រដើរយឺត និងជួលកាលធ្វើឲ្យគាំងលែងដំណើរការទៀតផង។
សុវត្ថិភាព ជាចម្បងដើម្បីការពារកុំព្យូទ័ររបស់ប្រិយមិត្តមិនឲ្យ Hacker, Spam, Virus ជ្រៀតចូលតាម Network, អ៊ីនធឺណិត ឬតាមរយៈមធ្យោបាយផ្សេងៗទៀតនោះ សូមអនុវត្តតាមគន្លឹះមួយចំនួនដែល Sabay បង្ហាញដូចខាងក្រោម៖
របៀបទីមួយ៖ បើ សិនជាកុំព្យូទ័ររបស់ប្រិយមិត្តមានភ្ជាប់បណ្ដាញអ៊ីនធឺណិតនោះ វាជាការងាយស្រួលទេ ពីព្រោះមិនថា Windows XP ឬ Vista ឬ Windows 7 ទេ សុទ្ធតែមានភ្ជាប់មកជាមួយមុខងារពិសេសគឺ Automatic Update រួចជាស្រេច។ ចំពោះ Windows 7 វិញងាយស្រួលបំផុត ប្រិយមិត្តគ្រាន់តែចុច Control Panel>Windows Update>Change settings>Install updates automatically (recommended)>OK ជាការស្រេច។
របៀបទីពីរ៖ មុន នឹង Click លើ Folder ណាមួយត្រូវពិនិត្យមើល Extension File ឲ្យបានច្បាស់លាស់សិន។ ជាពិសេស Extension File ប្រភេទ .exe មិនមែនមានន័យថា Extension File ប្រភេទ .exe សុទ្ធតែមេរោគនោះទេ វាក៏ជា Extension File ក្នុង DOS ឬ OS ដែរ តែសំខាន់ Folder ដែលមាន Extension File បែបនេះកាលណាបង្ហាញខ្លួនមិនសូវច្បាស់វាជាមេរោគមិនត្រូវ Click លើវាទេ។
របៀបទីបី៖ មេរោគនៅពេលចូលក្នុងម៉ាស៊ីនកុំព្យូទ័រហើយ វាច្រើនតែលាក់ឯកសារ ឬ File ផ្សេងៗមិនឲ្យមើលឃើញទេ។ ដើម្បីឲ្យឯកសារដែលបានលាក់មើលឃើញវិញនោះ ចំពោះ Windows 7 ប្រិយមិត្តត្រូវចុចលើ Organize>Folder and search options>View Tab>Show hidden files, folders, and drives>Apply>OK។
របៀបទីបួន៖ បើសិនប្រិយមិត្តប្រើ Internet Explorer ប្រិយមិត្តត្រូវចូល Tool>Internet Option>Security Tab>Custom Level>High>Reset> បន្ទាប់មកលោតផ្ទាំង Confirm ត្រូវចុច Yes>OK ជាការស្រេច។
របៀបទីប្រាំ៖ ប្រើកម្មវិធីកម្ចាត់មេរោគ ដែលអាចទុកចិត្តបាន ជាពិសេសគួរប្រើកម្មវិធីដែលមានLicenseត្រឹមត្រូវ។
របៀបទីប្រាំមួយ៖ Scan Flash Drive ឬ Transcend រាល់ពេលភ្ជាប់ជាមួយកុំព្យូទ័រ ជាពិសេស Scan Drive ឲ្យបានញឹកញាប់។
នេះ គ្រាន់តែជាគន្លឺះសាមញ្ញមួយចំនួនប៉ុណ្ណោះ នៅមានវិធីការពារមេរោគជាច្រើនទៀត Sabay នឹងបង្ហាញជូនប្រិយមិត្តនៅទំព័រក្រោយ៕
___________________________________
ប្រភពមកពីគេហទំពរ័៖ សប្បាយ
0 comments
Post a Comment