ជាទូទៅ ប្រិយមិត្តចូលចិត្តចែក Drive ជាពីរគឺ Drive (C:) និងDrive (D:) ដោយ Drive (C:) សម្រាប់ដាក់ប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីប្រើប្រាស់មួយចំនួន។ ចំណែក Drive (D:) ភាគច្រើនសម្រាប់បញ្ចូលឯកសារ, រូបភាព និងវិដេអូ ចម្រៀងជាដើម។ ចុះបើចង់បង្កើត Drive ថ្មីមួយទៀត ដើម្បីទុកប្រើប្រាស់ តើត្រូវធ្វើដូចម្ដេចទៅ?
ខាងក្រោមនេះជាវិធីងាយៗដើម្បីបង្កើត Drive ថ្មីនៅលើ HDD ដោយមិនចាំបាច់ដំឡើង Windows ជាថ្មី។ តោះ! ទៅសិក្សាស្វែងយល់ទាំងអស់គ្នា។
១.ដំបូងប្រិយមិត្តបើក Disk Management ដោយវាយបញ្ចូលពាក្យគន្លឹះ diskmgmt.msc ចូលក្នុងប្រអប់command prompt។
២.នៅលើផ្ទាំងរបស់ Disk Management សូម right-click លើ Drive ដែល Space នៅទំនេរច្រើន បន្ទាប់មកចុចលើពាក្យ Shrink Volume ដើម្បីរំលែក Space Drive ដែលនៅសល់ឲ្យទៅជា unallocated Drive មួយ។
៣. ចូរកំណត់តម្លៃជាក់លាក់មួយសម្រាប់ជា unallocated Space។
៤. ចុច right-Click មួយលើ unallocated Drive ។ ជ្រើសរើសយកពាក្យ New Simple Volume ដើម្បីកំណត់ space និង ឈ្មោះរបស់ Drive ។
៥. ជាចុងក្រោយនេះចុច right-click លើ Drive ដែលទើបបង្កើតថ្មីនោះ រួចជ្រើសរើសយកពាក្យ Format ។ ដូចនេះប្រិយមិត្តអាចប្រើប្រាស់ថ្មីនោះបានហើយ។

_________________________________________________
ផ្សព្វផ្សាយបន្តដោយ ៖ អាឡប់
ដកស្រង់ចេញពី ៖ http://news.sabay.com.kh
0 comments
Post a Comment