ធ្វើ​ដូចម្ដេច​ដើម្បី​ឱ្យ​ម៉ាស៊ីន​​ដើរ​លឿន?

វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​នៅ​ពេល​ដែល​សមត្ថភាព​កុំព្យូទ័រ​របស់​អ្នកចុះ​ខ្សោយ ព្រោះ​ថា​ការ​ដើរ​យឺត​នៃ​ល្បឿន​កុំព្យូទ័រ​នឹង​ធ្វើ​ឱ្យ​ការងារ​ជា​ច្រើន​របស់​មិត្ត​យុវវ័យ​រាំងស្ទះ។ ទំព័រ​នេះ អាឡប់ សូម​លើក​យក​គន្លឹះ​មួយ​ចំនួន​ផ្ដោត​ទៅ​លើ​វិធីសាស្ត្រ​ធ្វើ​ឱ្យ​កុំព្យូទ័រ​របស់​មាន​ល្បឿន​លឿន​ជាង​មុន។ដើម្បី​ស្រាយ​ចម្ងល់​ក្នុង​ការ​បង្កើន​សមត្ថភាព​កុំព្យូទ័រ​សាស្ត្រាចារ្យ​ជំនាញ​ព័ត៌មានវិទ្យា​នៅ​វិទ្យាស្ថាន​ស៊ីតិក​លោក យ៉ិន ស៊ីដេត​រៀបរាប់​អំពី​គន្លឹះ​នោះ​ថា ជាទូទៅ​
ម៉ាស៊ីន​កុំព្យូទ័រ​ដើរ​យឺត​ដោយ​សារ​ការ​ប្រើប្រាស់​រយៈពេល​យូរ និង​មួយ​ទៀត​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ។ ប៉ុន្តែ​ប្រសិន​បើ​វា​មិន​មាន​មេរោគ​ចូល​នោះ​ទេ​ដើម្បី​ធ្វើ​ឱ្យ​កុំព្យូទ័រ​កាន់​តែ​ដើរ​លឿន​គេ​អាច​អនុវត្តន៍​តាម​វិធី​សាស្ត្រ ៣ ធំៗ​។

ចំណុច​ទី ១ គឺ​ការ​គ្រប់គ្រង​ទៅ​លើ​មេម៉ូរី (Managing Virtual Memory)
មាន​ន័យ​ថា​ប្រសិន​បើ​ទំហំ Ram តូច​គេ​ត្រូវ Configure លើ​វា ដើម្បី​ជំនួយ​ដល់​ទំហំ Ram នៃ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង​កាន់​តែ​ដើរ​លឿន។

របៀប​អនុវត្តន៍៖ Right Click លើ My Computer/ Computer យក​ពាក្យ Properties ចុច​លើ Advanced System Setting ហើយ​ចុច​លើ Setting (Performance)។ ពេល​ចូល​ទៅ​ក្នុង​ផ្ទាំង Performance Option ត្រូវ​រើស​យក Advanced ហើយ​ចុច​លើ​ពាក្យ Change បន្ទាប់​មក​ដោះ​ធិក Automatically…. ហើយ​ត្រូវ​ធីក​លើ Custom Size ដោយ​ត្រូវ​បំពេញ​ក្នុង Initial Size (ទំហំ 2ដង​នៃ Ram បើ Ram 2GB ស្មើ 4000MB) និង Maximum Size (ទំហំ 4ដង​នៃ Ram បើ Ram 2GB ស្មើ 8000MB)។


ចំណុច​ទី ២ គឺ​ការ​រៀប​ចំ​ឯកសារ​ឱ្យ​មាន​សណ្ដាប់ធ្នាប់ (Defragmenting Disks)
ចំណុច​នេះ​មាន​ន័យ​ថា​មិន​មែន​តម្រូវ​ឱ្យ​យើង​រៀប​ចំ​ឯកសារ​នៅ​ក្នុង​កុំព្យូទ័រ​ដាក់​ឱ្យ​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ​វា​ន័យ​ថា នៅ​ពេល​យើង​ធ្វើ Defragmenting Disks នៅ​លើ​កុំព្យូទ័រ​វា​នឹង​រៀប​ចំ​ឯកសារ​ដែលឥតសណ្ដាប់​ធ្នាប់​ក្នុង​ប្រព័ន្ធ​ដំណើរការ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​តាម​ទី​តាំង​របស់​វា។ ចំណុច​នេះ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​អាច​អនុវត្ត​យូរ​ៗ​ម្ដង​ក៏​បាន​ដែរ។

របៀប​អនុវត្តន៍៖ ត្រូវ Right Click លើ Drive ណា​មួយ ហើយ​ជ្រើសរើស​យក Tab Tools។ នៅ​ក្នុង Tools ចុច​លើ​ពាក្យ Defragment now បន្ទាប់​មក​ចុច​លើ Defragment disk ពេល​នោះ​វា​នឹង​ចាប់​ធ្វើ Defrag។


ចំណុច​ទី ៣ គ្រប់គ្រង​លើ​ឯកសារ​ឥត​បាន​ការ (Managing Temporary File)
ចំណុច​ទី ៣ តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​ចូល​ទៅ​លុប​ឯកសារ​ណា​ដែល​ឥត​បាន​ការ​ដែល​មាន​នៅ​​ក្នុង​នៅ​ក្នុង​ប្រព័ន្ធ​ដំណើរការ​ចោល​ឱ្យ​អស់ ព្រោះ​ជា​រៀងរាល់​នៅ​ពេល​ដែល​យើង​បើក​ដំណើរការ​កម្មវិធី​ណា​មួយ​គឺ​វា​តែង​តែ​បង្កើត​ឯកសារ​ឥត​ប្រយោជន៍​ឡើង។

របៀប​អនុវត្តន៍៖ វាយ​ពាក្យ %tmp% នៅ​ក្នុង Run ពេល​នោះ​វា​នឹង​ចូល​ទៅ​ដល់​កន្លែង​ផ្ទុក​ឯកសារ​ឥត​បាន​ការ ហើយ​យើង​អាច​លុប​ឯកសារ​នោះ​ចោល​បាន។


អនុវត្តន៍​តាម​វិធីសាស្ត្រ​ទាំង​បី​មិត្ត​យុវវ័យ​ធ្វើ​ឱ្យ​សមត្ថភាព​កុំព្យូទ័រ​របស់​អ្នក​កាន់​តែ​មាន​ល្បឿន​លឿន​ជាង​មុន៕
______________________________
© ផ្សព្វផ្សាយបន្តរ៖ អាឡប់
© ដក់ស្រង់ចេញពី៖ សប្បាយ

2 comments:

  1. Betway Casino Review | No Deposit Bonus Codes 2021
    Betway 다파벳 Casino Online is an ideal choice for Canadian 바카라 gamblers, because the site has a great variety of games and bonuses. 생활 바카라 They offer a wide bet365

    ReplyDelete
  2. ធ្វើ​ដូចម្ដេច​ដើម្បី​ឱ្យ​ម៉ាស៊ីន​​ដើរ​លឿន? - អាឡប់ >>>>> Download Now

    >>>>> Download Full

    ធ្វើ​ដូចម្ដេច​ដើម្បី​ឱ្យ​ម៉ាស៊ីន​​ដើរ​លឿន? - អាឡប់ >>>>> Download LINK

    >>>>> Download Now

    ធ្វើ​ដូចម្ដេច​ដើម្បី​ឱ្យ​ម៉ាស៊ីន​​ដើរ​លឿន? - អាឡប់ >>>>> Download Full

    >>>>> Download LINK ev

    ReplyDelete