មុខងារ System Image Backup មានចាប់តាំងពីជំនាន់ WIndows 7 មក, កាលពីមិនទាន់មានមុខងារនេះនៅលើ Windows គឺគេប្រើកម្មវិធីដូចជា Norton Ghost ដាក់ឲ្យវា Boot តាម CD ឬក៏ដំឡើងក្នុង Windows ក៏បាន ដើម្បីបម្រុងទុក (backup) ថាសទិន្នន័យ (ទាំងមូល) ណាមួយជាពិសេសគឺ Drive C ដែលជាទូទៅអ្នកប្រើគេដំឡើង Windows នៅ Drive នោះ (Drive C)។
ដោយឃើញថាមុខងារ System Image Backup មានប្រយោជន៍ក្រៃលែង ដូច្នេះ Microsoft ក៏បញ្ចូលមុខងារនេះឲ្យមានមកស្រាប់នៅជំនាន់ Windows 7, ហើយបើទោះជាជំនាន់ Windows 8 មានមុខងារ Restore ថ្មីផ្សេងក៏ដោយ ក៏យើងនៅតែឃើញមុខងារ System Image Backup មកផងដែរ ដោយបានរក្សាឈ្មោះថា Windows 7 File Recovery ឈ្មោះបែបនេះគឺចង់បញ្ជាក់ថានេះជា System Image Backup ដែលនាំយកពី Windows 7 សុទ្ធសាធ កុំឲ្យច្រឡំជាមួយលក្ខណៈ Restore ថ្មីរបស់ Windows 8 ។
System Image Backup គឺមានតួនាទី Backup និង Restore Drive ឡើងវិញឲ្យដូចដើមនូវថាសទិន្នន័យណាមួយ ឧទាហរណ៍ Drive C, D, E... ឲ្យដូចការពីដំណាក់កាលរៀបចំ Backup។ មុខងារនេះគេបង្កើតឡើងមិនសូវផ្ដោតលើការបម្រុងទុកឯកសារទេ!!!! គឺគេប្រើវាដើម្បី Restore Drive ដែលមានដំឡើង Windows ក្នុងគោលបំណងមកចង់ដំឡើង Windows សាឡើងវិញ ជួយកាត់បន្ថយពេលវេលា និងងាយស្រួលមិនចំបាច់ដំឡើង Font ឬ កម្មវិធី ដែលយើងចូលចិត្តបានផងដែរ។ បើគិតពីរយៈពេលដែលយើង Restore Drive C ធៀបជាមួយការដំឡើង Windows តាម DVD ឬ USB Flash នោះ ឃើញថាអាចខុសគ្នា 1 ភាគ 3 នៃល្បឿន នេះមិនរាប់គិតពេលយើងត្រូវបញ្ចូល Driver, Fonts និង កម្មវិធីផ្សេងៗទៀតទេ។
នៅក្នុង Windows 8 មាននូវ System ថ្មីមួយគឺ File History Backup ដែលជំនួសទៅដោយ Windows 7 System Image Backup។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ, Windows 8 នៅតែមាននូវ Windows 7 System Image Backup ដែលជា tools ដ៏មានប្រយោជន៍សម្រាប់បង្កើតនូវ Full System image backups។
៙ ការបង្កើតនូវ Full System Backup (System Image Backup) ៖
ដើម្បី Access ចូលទៅក្នុង Windows 7 Backup tools, មុនដំបូងយើងត្រូវចុច Windows Key + W រួចវាយពាក្យ File recovery ។ ពេលនោះយើងនឹងឃើញនូវពាក្យថា Windows 7 File Recovery នៅខាងឆ្វេងដៃ ឬក៏ចូលទៅក្នុង Control Panel ក៏បាន។
យើងត្រូវចុចលើវា ពេលនោះផ្ទាំង Windows 7 File Recovery នឹងលោតចេញមក, ចុចលើពាក្យ Create a system image ដូចរូប៖
បន្ទាប់មកយើងត្រូវជ្រើសរើសនូវទីកន្លែងសម្រាប់ផ្ទុក System image ដែលយើងបាន Backup នោះ, យើងអាចផ្ទុកវានូវលើ Hard Disk, នៅលើ DVDs ឬក៏នៅលើទីតាំងណាមួយនៅលើ Network។
៙ ការ Restore នូវ Full System Backup ៖
តើពេលណាទើបយើង Restore វាវិញ? បើតាមទម្លាប់ខ្ញុំ ខ្ញុំតែងតែ Restore វាតរយៈពេល 2 ខែម្ដង ព្រោះឲ្យតែចូលដល់រយៈពេលហ្នឹងគឺកុំព្យូទ័រខ្ញុំហាក់ដូចជាដើរយឺត ជាពិសេសកុំព្យូទ័រដែលមានភ្ជាប់អ៊ីនធឺណិត ការពារខ្លាចមេរោគពួនក្នុង Drive C។ ដើម្បី Restore Full System Backup, ដំបូងយើងត្រូវចុច Windows Key + C, ហើយចុច Setting រួច Select Change PC settings
បន្ទាប់មកជ្រើសរើសយក General ហើយអូសចុះក្រោមរហូតដល់ឃើញ Advanced startup option, ហើយចុចប៊ូតុង Restart now ដើម្បីចូលទៅក្នុង Advanced startup options menu
ពេលចូលទៅដល់ផ្ទាំង Advanced Option, ជ្រើសរើសយក Troubleshoot > Advanced Options > System Image Recovery. ពេលនោះយើងនឹងអាចជ្រើសរើសនូវ System image ដើម្បី Restore Backup របស់យើងបានហើយ។ នៅទីបញ្ចប់យើងប្រាកដជាអាចប្រើ Windows 7 Backup Tools នៅក្នុង Windows 8 បានយ៉ាងងាយស្រួល៕
ការធ្វើ System Image Backup គឺជាកិច្ចការទី 3 ដែលយើងត្រូវតែធ្វើ លើកលែងតែអ្នកមិនដឹងទើបគេមិនធ្វើ តែបើដឹងដូចខ្ញុំឬខ្មែរយើងមួយចំនួននោះ ប្រាកដជាមិនចោលជាដាច់ខាត។ កិច្ចការដែលអ្នកប្រើកុំព្យូទ័រតែងតែធ្វើគឺ ៖
- ដំឡើង Windows ថ្មី តាម DVD ឬ USB Flash។
- បញ្ចូល Fonts, Driver និង កម្មវិធីមួយចំនួនដែលត្រូវប្រើដូចជា Office ជាដើម។
- របៀបចំបង្កើត System Image Backup ដើម្បីបង្ការងាយស្រួលមិនចាំបាច់ដំឡើង Windows តាម DVD ឬ USB Flash ទេ ឬពេលកុំព្យូទ័រឆ្លងមេរោគ ឬ ដើរយឺតជាងមុខជាដើម។
សូមមើលវីដេអូដើម្បីឲ្យកាន់តែច្បាស់
0 comments
Post a Comment