ក្រោយពេលអ្នកបានបានដំឡើងកម្មវិធីនេះនៅក្នុងកុំព្យូទ័ររបស់អ្នករួចហើយ អ្នកនឹងទទួលបានរូប Icon មួយដូចខាងក្រោមនៅលើ Desktop ។


ចំពោះ Category ជាកន្លែងដែលអ្នកអាចជ្រើសរើសប្រភេទ Template ណាមួយដែលខ្លួនពេញ ចិត្តដូចខាងក្រោម ៖

ក្រោយពីអ្នកបានជ្រើសរើសប្រភេទ Template នៅក្នុងប្រអប់ខាងលើរួចហើយវានឹងបង្ហាញ Template ជាច្រើន ។ លើសពីនេះទៅទៀតបើសិនជាអ្នកជ្រើសរើស All នៅខាងក្រោមគេបំផុតមាន Button សម្រាប់ឲ្យអ្នកចុច ដើម្បីធ្វើការ download បន្ថែមពីប្រព័ន្ធ Internet ។ ខាងក្រោមនេះជា Template ដែលអ្នកអាចជ្រើសរើសបាន ៖

ក្រោយពេលអ្នកបានជ្រើសរើស Template មួយរួចហើយអ្នកនឹងទទួលបាន Template នោះដូចរូប ខាងក្រោម

អ្នកអាចសាកល្បងដំណើរការ template នេះជាមួយ Browser បាន ដោយចុចនៅលើ File -> Preview In Browser ដូចខាងក្រោម ៖

ក្រោយពេលអ្នកបានដំណើរការនៅលើ Browser ណាមួយវានឹងបង្ហាញលទ្ធផលដូចរូបខាងក្រោម ៖

នៅលើកម្មវិធីនេះយើងអាចកែប្រែបានជាច្រើនចំពោះ Template ដូច្នេះហើយខ្ញុំសូមលើកយក វិធីសាស្រ្តមួយ ដើម្បីធ្វើការបន្ថែម Menu នៅលើ Template ។
នៅផ្នែកខាងស្ដាំដៃសូម right click លើ Tab ណាមួយរួចជ្រើសយក New Page

បន្ទាប់មកវាយឈ្មោះសម្រាប់ទំព័រថ្មីដែលអ្នកចង់បាន

ខាងក្រោមនេះជាលទ្ធផលក្រោយពេលបង្កើត Menu

បន្ទាប់ពីអ្នកបានជ្រើសរើស Template និង បង្កើត Menu តាមការណែនាំខាងលើរួចហើយនោះ អ្នកប្រាកដជាចង់យក Template នោះមកប្រើប្រាស់ជាមិនខាន ។ លើសពីនេះទៅទៀត ចំពោះ កម្មវិធីបង្កើត Template នេះ អ្នកអាច Export បានបីប្រភេទដូចជា Website Template, Blogger Template, និង WordPress Theme ។ ប៉ុន្តែនៅពេលនេះយើងសូមលើយកការ Export Template ដែលបានបង្កើតខាងលើជាប្រភេទ Website Template ដូចបានបង្ហាញតាមរយៈរូបខាងក្រោម ៖
ចូលទៅក្នុង File

ក្រោយពីចុចនៅលើ Export វានឹងបង្ហាញដូចខាងក្រោម

រើសយក Website Template វានឹងបង្ហាញដូចខាងក្រោម

ចំពោះរូបខាងលើនេះមានចំណុចពីរដែលអ្នកគួរតែដឹងគឺ Folder Name និង Path ។
- Folder Name ៖ អ្នកអាចកំណត់ឈ្មោះរបស់ Folder
- Path ៖ សម្រាប់កំណត់ទីតាំងរបស់ Project ក្រោយពេល Export រួច
បន្ទាប់ពីដាក់ឈ្មោះ Folder និងទីតាំងរក្សាទុករួចចុច Export ជាការស្រេច ៕
ទំហំ 122MB
ប្រភពអត្ថបទ: http://antkh.com
0 comments
Post a Comment