បង្កើត​អក្សរ​ឲ្យ​មានចលនា​ជាមួយនឹង FlaX

FlaX ជា​កម្មវិធី​មួយ​ដែល​អាចធ្វើ​ឲ្យ​អក្សរមានចលនា​ដូចជា​កម្មវិធី Flash ដែល​មាន​រហូត​ដល់ ១២០ effects ។ FlaX ក៏​អាច​ធ្វើការ​ដាក់​បញ្ចូល​នៅ​រូបភាព ឬ ចម្រៀង MP3 ចូលទៅ​ក្នុង File របស់អ្នក នឹងអាច​រក្សាទុក​ជា File SWF, HTML Flash Page ឬ Standalone Projector (.exe) ផងដែរ ។
ការ​ប្រើ​ប្រាស់​
​បន្ទាប់មក​លោកអ្នក​អាច​បង្កើត​អក្សរ​ឲ្យ​មានចលនាបាន ដោយ​គ្រាន់តែ​វាយអក្សរចូលទៅ​ក្នុង​ប្រអប់ Text នោះ​វានឹង​បង្ហាញ​ដូចខាងរូប​ខាងក្រោម ៖
FlaX ក៏​មាន Options ជា​ច្រើន​សម្រាប់​ឲ្យ​លោកអ្នក​ធ្វើការ​ផ្លាស់ប្តូរ effects នៃការ​បង្ហាញ​ចលនាអក្សរ ការ​កំណត់​ល្បឿន​នៃចលនា និង អាចធ្វើប្តូរពណ៌អក្សរ ទំហំ​អក្សរ ឬ​ក៏ Fontអក្សរ ថែម​ទៀតផង​
​លោកអ្នក​អាច​ធ្វើការ​បញ្ចូល​នូវ​រូបភាព​ចូលទៅ​ក្នុង​នោះបាន​ផងដែរ គឺ​គ្រាន់តែ​ចុចលើពាក្យ View -> Back ground Pic Properties
​បន្ទាប់មក​សូមធឺត​ក្នុង​ប្រអប់ខាងមុខពាក្យ Show Gif, Jpg Or Bmp Graphic រួចហើយ​ធ្វើការ​ស្វែងរក​រូបភាព​ដែល​លោកអ្នក​ចង់ដាក់ចូល
​បញ្ជាក់​៖ ​រូបភាព​ដែល​លោកអ្នក​អាចយកមកដាក់បានអាចជា file Gif, Jpg ឬ BMP តែប៉ុណ្ណោះ ។  ​បន្ទាប់មក​វានឹង​បង្ហាញ​ដូច​ខាងក្រោម ៖
​លោកអ្នក​អាចរំកិល​រូបភាព​នោះទៅខាង​ឆ្វេង​ស្ដាំ ឬ លើក្រោម និងអាច​កំណត់​យក​ទំហំ​ប៉ុននឹង Background តែម្តង ដោយ​គ្រាន់តែ​ធីក ​ក្នុង​ប្រអប់ខាងមុខពាក្យ Scale picture to fit movie
ហើយ​លោកអ្នក​ក៏​អាចដាក់ជា​ចម្រៀង MP3 បាន​ផងដែរ គ្រាន់តែ​ចុចលើពាក្យ View-> Sound Properties
រួចហើយសូមធឺត​ក្នុង​ប្រអប់ខាងមុខ Insert MP3 Sound byte ​បន្ទាប់មក​ធ្វើការ​ស្វែងរក​បទ​ចម្រៀង​ដែល​លោកអ្នក​ចង់ដាក់
 បញ្ជាក់​៖ ចំពោះការជ្រើសយកបទ​ចម្រៀង​គឺបានត្រឹមតែ​ទំហំ ១០០KB តែប៉ុណ្ណោះ ។
ការ​រក្សាទុក​
​បន្ទាប់ពី​លោកអ្នក​ធ្វើការ​កំណត់​រួចរាល់ហើយនោះ លោកអ្នក​អាចរក្សា (Save) File នោះទុកជា File SWF, HTML Flash Page ឬ Standalone Projector (.exe) ដោយ​គ្រាន់តែ​ចុចលើ File ហើយ​ធ្វើការ​ជ្រើសរើស​ការ​រក្សាទុក​ណាមួយ​ដែល​លោកអ្នក​ 
ទំហំ 560.15KB
បញ្ជាក់ៈ ការដំឡើងកម្មវិធីនេះត្រូវការមានInternetទើបអាចដំឡើងបាន។
ប្រភពអត្ថបទ: http://antkh.com

0 comments

Post a Comment