មានមនុស្សជាច្រើនកំពុងប្រើប្រាស់
Windows 7
ប៉ុន្តែក៏មានមនុស្សមួយចំនួនមិនទាន់បានប្រើប្រាស់វាឲ្យអស់
លទ្ធភាពនៅឡើយ។ ថ្ងៃនេះ Sabay សូមលើកយកគន្លឹះថ្មីមួយ
ដែលមានស្រាប់ក្នុង Windows 7 នោះគឺម៉ាស៊ីនគិតលេខរបស់វា។
តើ
មានអ្វីថ្មីខ្លះនៅក្នុងម៉ាស៊ីនគិតលេខនេះ?
មិត្តអ្នកអានទាំងអស់គ្នាចង់ដឹងអត់? Sabay គិតថាអ្នកប្រើ
Windows 7 ទូទៅមិនទាន់បានដឹងពីចំណុចពិសេសនេះនៅឡើយទេ។
ខាងក្រោមនេះ
គឺជាលក្ខណៈពិសេសៗដែលមាននៅក្នុងម៉ាស៊ីនគិតលេខរបស់ Windows 7៖
១-Standard : នេះជាអ្វីដែលយើងតែងតែប្រើជាទូទៅ ដោយមានរូបមន្តសាមញ្ញៗ។
២-Scientific: អាចឲ្យអ្នកគណនាបានកាន់តែស៊ីជម្រៅដូចជា ស៊ីន, កូស, និង តង់សង់ជាដើម។
៣-Programmer: អាចឲ្យអ្នកគណនាដោយប្រើរូបមន្តទាក់ទងនឹង computer programming។
៤-Statistics: សម្រាប់គណនាទិន្នន័យបែបស្ថិតិវិទ្យា។
៥-Unit Conversion: សម្រាប់បម្លែងទិន្នន័យពីខ្នាតមួយ ទៅខ្នាតមួយដូចជាចម្ងាយ ចំណុះជាដើម។
៦-Date Conversion: សម្រាប់គណនាចំនួនថ្ងៃ ពីកាលបរិច្ឆេទមួយទៅកាលបរិច្ឆេទមួយ។
៧-Worksheets: ផ្តល់ឲ្យអ្នកនៅជម្រើសថ្មីៗចំនួន ៤ ផ្សេងទៀត។
ជម្រើសទាំងអស់នេះ អាចរកបាននៅពេលអ្នកចុចលើ View របស់ម៉ាស៊ីនគិតលេខ។
____________________________
អត្ថបទ៖ ខឹម បូរិន