ដើម្បី ឆ្លើយតបទៅនឹង បញ្ហាដែលកំពុងតែកើតមានខាងលើសប្បាយក៏ពាំនាំយកនូវ វិធីសាស្ត្រមួយចំនួន ថាតើធ្វើយ៉ាងណាទៅដើម្បីអោយម្ចាស់ Laptop ម្នាក់ៗ អាចប្រើប្រាស់ថ្មបានរយៈពេលយូរជាងមុន។ ខាងក្រោមនេះជាគន្លឹះខ្លីៗ មួយចំនួនដែល សប្បាយសូមចែករំលែក សូមតាមដានជាមួយសប្បាយទាំងអស់គ្នា៖
១. បន្ថយពន្លឺលើអេក្រង់
អេក្រង់ ជាផ្នែកមួយដ៏ធំ ដែលទាញថាមពលពីម៉ាស៊ីនរបស់អ្នក។ ដូចនេះ នៅពេលដែលអេក្រង់របស់អ្នកមានពន្លឺភ្លឺច្បាស់ ត្រជាក់ភ្នែកនោះមានន័យថា ថាមពលថ្មរបស់ម៉ាស៊ីនរបស់អ្នកក៏ត្រូវចំណាយទៅលើការ Display នេះច្រើនទៅតាមនេះដូចគ្នាដែរ។ ចំពោះគ្រប់ Laptop គឺសុទ្ធតែមាន Function Ket នៅលើ Keyboard ស្រាប់តែម្ដង ប្រសិនណាបើចង់បន្ថយ ឬដំឡើង Brightness គឺគ្រាន់តែចុច បូតុងFn អោយជាប់ រួចហើយចុចបូតុង Brightness ដែលមានរូបព្រះអាទិត្យជាសម្គាល់ ស្ថិតលើ Key Fផ្នែកខាងលើនៃ Keyboard ជាការស្រេច។
២. ធ្វើការផ្លាស់ប្ដូរ Power Setting
សម្រាប់ Laptop ដែលដំណើរការនៅលើ Window Vista គឺ Battery Power មានលក្ខណៈពិសេសមួយចំនួនដែលអាចអោយអ្នកធ្វើការកំណត់បាន ដូចជាការសាកថ្ម ការ Optimise គឺសុទ្ធតែអាចកំណត់បាន។
៣. បិទ Peripheralចោលគ្រប់ឧបករណ៍ដែល Connect ចូលមកកាន់ម៉ាស៊ីនកុំព្យូទ័រយួរដៃ របស់អ្នកតាមរយៈរន្ធដោត USB គឺថ្ម Laptop ប្រាកចែកចាយថាមពលទៅគ្រប់ឧបករណ៍ (Peripheral) ដើម្បីដំណើរការ។ មិនត្រឹមតែ ឧបករណ៍ដែល Connect តាមរយៈUSB នោះទេ គឺបូករួមទាំង Mouse និង Webcam មាន លក្ខណៈដូចគ្នាក្នុងការទាញយកថាមពល។ ដូចនេះប្រសិនបើមិនចាំបាច់ក្នុងការប្រើប្រាស់ឧបករណ៍ផ្សេងៗ ទៀតនោះទេ គួរតែចូលទៅបិទ Function របស់ Peripheral ទាំងនោះចោលទៅ។
៤. បិទដំណើរការ Wi-Fi
ម៉ូដែលម៉ាស៊ីនកុំព្យូទ័រយួរដៃ ភាគច្រើននាពេលបច្ចុប្បន្ននេះ តែងតែមានប្រព័ន្ធ Wi-Fi សម្រាប់ការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត ឥតខ្សែ។ គ្រាន់តែបើក Wi-Fi ចោលក៏ឆាប់អស់ថ្មដែរ តើអាចជឿបានទេ? ជា ការពិតណាស់ ចំពោះបញ្ហានេះ មនុស្សភាគច្រើនបានមើលរំលង ប៉ុន្តែធាតុពិតជាក់ស្ដែង វាទាញយកថាមពលពីថ្មសម្រាប់ដំណើរការរបស់វាដូចទៅនឹង Brightness លើ អេក្រង់យ៉ាងដូច្នេះដែរ។ ដូចនេះប្រសិនបើ មិនប្រើវាទេ សូមកុំបើកចោលធ្វើអី ដើម្បីជួយសន្សំសំចៃ អោយការប្រើប្រាស់មានរយៈពេលយូរជាងនេះបន្តិច។
៥. យកឌីសចេញពី CD-ROM
ក្នុងករណីម៉ាស៊ីនមានឌីស ក្នុង CD-ROM ដែល មិនបានប្រើប្រាស់នោះ ចាំបាច់ត្រូវតែដកចេញ ព្រោះបើមិនដូច្នេះទេ ម៉ាស៊ីនរបស់អ្នកប្រាកដជាអាយុខ្លីជាក់ជាមិនខាន។
៦. បិទចោលនូវ Featured មួយចំនួន
ចំពោះ Window Vista ឬ Window 7 តែងតែមានលក្ខណៈពិសស (Features) រៀងខ្លួន ដើម្បីបន្ថែមភាពទាក់ទាញ។ ប៉ុន្តែកុំភ្លេចថា ប្រសិនបើ Featured កាន់តែស្រស់ស្អាត នោះត្រូវទាញយកថាមពលកាន់តែច្រើនទៅតាមសម្រស់ដែលបានផ្ដល់អោយ៕